khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ អប់រំ ជាប្រភពធនធានមិនចេះរីងស្ងួតសម្រាប់ការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា អមដំណើរដោយឯកឧត្តម ប៉ុល លឹម និងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធអគារសិក្សាថ្មី ១ ខ្នង ៥ បន្ទប់ នៅវិទ្យាល័យខ្នារទ័ពជ័យ ភូមិខ្នារទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។
    អគារសិក្សាថ្មីនេះ មិនមែនគ្រាន់តែជាហេដ្ឋារចនាសម្ព័ន្ធរូបវន្តប៉ុណ្ណោះទេ ប៉ុន្តែជាពន្លឺនៃក្តីសង្ឃឹម និងជាឱកាសសម្រាប់សិស្សានុសិស្ស បន្តពង្រីកចំណេះដឹងទាំងអក្សរសាស្រ្ត គណិតវិទ្យា និងវិទ្យាសាស្រ្ត ដើម្បីក្លាយទៅជាមូលធនមនុស្សដ៏មានតម្លៃរបស់ប្រទេស នាពេលអនាគត។
    ឯកឧត្តមបណ្ឌិត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន អង្គការបណ្ដុះបណ្ដាលដើម្បីការអភិវឌ្ឍធនធានមនុស្ស លោក INOUE TOYOAKI ប្រធានមូលនិធិអន្តរជាតិ INOUE និងសប្បុរសជននានា ក្នុងការសាងសង់អគារសិក្សាថ្មីនេះ ដែលជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
    ឯកឧត្តមបណ្ឌិត បានលើកពីគុណបំណាច់ដ៏ធំធេងរបស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី, សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលតែងតែយកព្រះទ័យ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ឱ្យបានកាន់តែច្រើន។
    នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត បានជំរុញឱ្យសិស្សានុសិស្សខិតខំប្រឹងប្រែងរៀនសូត្រ និងអភិវឌ្ឍខ្លួនឱ្យរឹងមាំ ទើបអាចជួយគ្រួសារ និងសង្គមជាតិបាន។

    ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត